កម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានចុះអប់រំផ្សព្វផ្សាយ និងព្យាបាលសត្វគោ កើតជំងឺដុំពក របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ

េត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានករណីផ្ទុះជំងឺដុំពកលើសត្វគោ ប្រជាពលរដ្ឋនៅក្នុងភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរនៅព្រឹកថ្ងៃទី 24 ខែសីហា ឆ្នាំ20 21នេះ កម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាល នៅមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បានសហការជាមួយមន្ត្រីពេទ្យសត្វស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យស្ថានភាពជំងឺឆ្លង ព្រមទាំងធ្វើពិធីអបរំផ្សព្វផ្សាយនិងរបៀបព្យាបាលជំងឺសត្វគោជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។

លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វគោកើតជំងឺដុំពកក្រោមស្បែកសូមព្យាបាលនិងថែរក្សាដាក់ដោយឡែកពីគេដើម្បីការពារជំងឺឆ្លង ។

លោកបានបញ្ជាក់ទៀតថា ជំងឺដុំពកក្រោមស្បែកគឺមានលក្ខណៈកាចសាហាវ ដែលអាចបណ្ដាលឱ្យគោរបស់បងប្អូនប្រជាពលរដ្ឋ ងាប់បាន បើបងប្អូនមិនយកចិត្តទុកដាក់ព្យាបាល និងថែរក្សាទាន់ពេលវេលានោះទេ ដោយហេតុនេះហើយសូមបងប្អូនធ្វើទ្រុងនឹងដាក់ឲ្យសត្វគោដេកមានសុវត្ថិភាព ជាមួយគ្នាក៍ត្រូវ បាញ់
ថ្នាំសម្លាប់មេរោគនៅតាមទ្រុងផងដែរបានចំនួន ១២ទ្រុង ។
ជាមួយនឹងការផ្សព្វផ្សាយនេះមន្ត្រីជំនាញពេទ្យសត្វ ក៏ចែកជូនបងប្អូនប្រជាពលរដ្ឋនូវ ថ្នាំព្យាបាល និងប្រាប់ពីវិធីព្យាបាលដោយខ្លួនឯង ជូនពួកគាត់ផងដែរ ។

ដោយឡែកសម្រាប់ថ្ងៃនេះគឺមន្ត្រីជំនាញពេទ្យសត្វបានព្យាបាលជំងឺសត្វគោណាដែលមានលក្ខណៈធ្ងន់ ហើយសល់ប៉ុន្មានទុក្ខឲ្យបងប្អូនអាចព្យាបាលដោយខ្លួនឯងបាន តាមការណែនាំរបស់មន្ត្រី ជំនាញពីវិធីលាងរបួសនិងពីវិធីលាបថ្នាំ វិធីច្រកថ្នាំ និងចាក់ថ្នាំជាដើម ។

សូមបញ្ជាក់ដែរថាប្រជាពលរដ្ឋ ក្នុងភូមិដែលបានចូលរួមចំនួន ៣០នាក់ ស្ដាប់ការពន្យល់ណែនាំពួកគាត់មានសត្វគោ សរុបចំនួន ២១២ ក្បាល ក្នុងនោះងាប់
៤ក្បាល កំពុងកើតជំងឺដុំពកលើស្បែកចំនួន ៨៩ក្បាល មន្ត្រីជំនាញព្យាបាល បានមួយចំនួនធំ និងសល់ប៉ុន្មាន ទុកឱ្យបងប្អូនព្យាបាលដោយខ្លួនឯង ៕
សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner