ខេត្តបន្ទាយមានជ័យ បិទខ្ទប់កន្លែងមួយចំនួន ក្រោយការផ្ទុះខ្លាំង (Video Inside)

យ៉ាងហោចសង្កាត់ចំនួន២ក្នុងក្រុងសិរីសោភ័ណនិងភូមិមួយក្នុងស្រុកព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យត្រូវ បានបិទខ្ទប់ក្រោយការរកឃើញការឆ្លងកូវីដ១៩កើនច្រើនគួរឲ្យកត់សម្គាល់។ ខេត្តបន្ទាយមានជ័យនា ប៉ុន្មានថ្ងៃ កន្លងមកនេះ គឺជាខេត្តដែលមានការផ្ទុះច្រើនជាងគេទាំងអស់នៃការឆ្លងកូវីដ១៩។ កាលពីម្សិលមិញ តួលេខ ឆ្លងមានចំនួន១៩៩នាក់បើទោះបីជាតួលេខនេះ ត្រូវគេនិយាយថាបានថយចុះជាបន្តបន្ទាប់បើប្រៀប ធៀបនឹង ការផ្ទុះឡើងខ្លាំងតាំងពីសប្តាហ៍មុននោះមក។

យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ, សង្កាត់ទឹកថ្លា និង​សង្កាត់កំពង់ស្វាយក្នុងក្រុងសិរីសោភ័ណ នឹងត្រូវដាក់ជាតំបន់ក្រហមហាមការចេញចួល, ចំណែកភូមិចក្រី នៃ ឃុំជប់វារីក្នុងស្រុកព្រះនេត្រព្រះ នឹងត្រូវបិទខ្ទប់រយៈពេលមួយសប្តាហ៍គិតចាប់តាំងពីថ្ងៃទី២៤ដល់៣០សីហា។ ខេត្តបន្ទាយមានជ័យក្នុងរយៈពេលផ្ទុះខ្លាំងចាប់តាំងពីសប្តាហ៍មុននោះមក មានតួលេខឆ្លងកើនជាងពាន់នាក់ ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner