ប្រជាពលរដ្ឋជិត១០លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ សីហា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានចំនួន ៩លាន ៩សែន៦ម៉ឺន ១ពាន់ ៦៣០នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៨លាន៥ម៉ឺន២ពាន់២៤៣នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល២៤ថ្ងៃចាក់បាន១លាន១សែន៦ម៉ឺន៦៥៥នាក់ ស្មើនឹង៥៩,០១%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។
យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៦២,២៦%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជំរុញវិញ គិតមកដល់ថ្ងៃទី២៥សីហាឆ្នាំ២០២១ ចាក់បានចំនួន៥២ម៉ឺន៨ពាន់៧៣៦នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
