ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ៥២នាក់ថ្ងៃនេះ រួមមាននៅស្រុកស៊ីធរកណ្ដាល ១៥នាក់, ស្រុកព្រះស្ដេច ១៣នាក់, ស្រុកកំចាយមារ ៧នាក់, ស្រុកស្វាយអន្ទរ ៧នាក់, ស្រុកពាមរក៍ ៦នាក់, ស្រុកបាភ្នំ២នាក់ និងស្រុកពារាំង២នាក់។ ចំណែកអ្នកស្លាប់គឺស្ត្រីអាយុ៧៨ឆ្នាំនៅក្រុងព្រៃវែង ខេត្តព្រៃវែង ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៥៨៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៥ពាន់១០នាក់ និងស្លាប់១០៧នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner