វៀតណាម​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​ថ្មីៗ​ ​ចំនួន​១​០​៨​១​១​ករណី​ ​និង​ស្លាប់​៣​៤​៨​នាក់​ទៀត​

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​ថា​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​សីហា​ ​២​០​២​១​ ​ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​រហូតដល់​ ​១​០​,​៨​១​១​ករណី​បន្ថែម​ទៀត​ ​ខណៈ​ស្ថានការណ៍​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ប្រទេស​អា​ស៊ាន​មួយ​នេះ​ ​ហាក់​មិន​មាន​ធូរ​ស្បើយ​ឡើយ​ ​នេះ​បើ​តាម​តាម​ការ​ចេញផ្សាយ​ ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Vie​t​ N​am​ ​News​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មានតែ​១​៤​ករណី​ប៉ុណ្ណោះ​ជា​ករណី​នាំចូល​ ​ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ ​ខណៈ​ទីក្រុង​ហូ​ជី​មិញ​ដែល​ជា​ចំណុច​កណ្តាល​ ​នៃ​ការ​ផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​បាន​រ៉ាប់រង​ករណី​ឆ្លង​ថ្មី​តែឯង​រហូតដល់​ ​៤​,​៦​២​៧​នាក់​។​ ​ក្នុង​ថ្ងៃម្សិលមិញ​នេះ​ដែរ​ ​ក្រសួងសុខាភិបាល​វៀតណាម​ក៏បាន​ប្រកាស​រក​ឃើញ​អ្នក​ស្លាប់​ថ្មី​ ​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចំនួន​ ​៣​៤​៨​នាក់​ទៀត​ផង​ដែរ​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​២​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​ ​៣​៦​៩​,​២​៦​៧​នាក់​ ​ក្នុង​នោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​ ​១​៦​២​,​២​៧​៩​នាក់​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​ ​៩​,​០​១​៤​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner