រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទទួលអំណោយថ្នាំបុរាណចិន ចំនួន៨ម៉ឺនប្រអប់ ពីក្រុមហ៊ុនចំនួន៧

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយ ថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ចំនួន៨០,០០០ប្រអប់ ពីសំណាក់ក្រុមហ៊ុនចំនួន៧ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមថ្មក្រានីតកម្ពុជា ថ្លែងថា ពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ ដោយបានបរិច្ចាគថ្នាំបុរាណចិន ប្រអប់ជូនដល់ក្រសួងរ៉ែ និងថាមពល ដើម្បីយកទៅចែកជូនដល់ប្រជាជន ដែលតំរូវការចាំបាច់ ក្នុងការប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩។ សូមគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហា ព្រមទាំងទទួលបានជោគជ័យ ក្នុងការយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។ លោកពិតជាសូមសម្ដែងនូវការកោតសរសើរ ដល់កិច្ចការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ពួកយើងនឹងឆ្លងកាត់ឧបសគ្គនេះ បានទាំងអស់គ្នា។

លោករដ្ឋមន្ត្រី ស៊ុយ សែម រៀបរាប់ពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ជូនដល់បណ្តាលថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៧នេះ។ ខណៈថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ទាំង៨ម៉ឺនគ្រាប់នេះ នឹងអាចចូលចំណែកយ៉ាងខ្លាំង ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលផងដែរ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ គឺលោកបានធ្វើផែនការដោយបានចាត់ចែងថ្នាំគ្រាប់របស់ចិន ដែលទទួលបានពីបណ្តាលក្រុមហ៊ុន និងសប្បុរសជននានា ដោយក្នុង១គ្រួសារ ទទួលបានថ្នាំ ចំនួន៣ប្រអប់ជាដើម៕

ក្រុមហ៊ុនទាំង៧នេះរួមមាន៖ ក្រុមហ៊ុន China national heavy Machinery Corporation ចំនួន៣០,០០០ប្រអប់, សមាគមថ្មក្រានីតកម្ពុជា ចំនួន១០,០០០ប្រអប់, ក្រុមហ៊ុន Hundian Sihanouk vile Power Generation ចំនួន១០,០០០ប្រអប់, ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power Co., Ltd ចំនួន១០,០០០ប្រអប់, ក្រុមហ៊ុន HOWPIN (Cambodia) Co., Ltd ចំនួន១០,០០០ប្រអប់, លោកឧកញ៉ាឡេង ហ៉ួរ ចំនួន៥,០០០ប្រអប់ និងក្រុមហ៊ុន Kun Yuan International (Cambodia) Co., Ltd ចំនួន៥,០០០ប្រអប់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner