សម្ដេចព្រះសាក្យមុនីរ័ត្ន សារឿន ជំរុញអោយព្រះសង្ឃក្នុងខណ្ឌសែនសុខ ពង្រឹងធម៌វិន័យឲ្យបានល្អ ដើម្បីបង្កើនការជឿជាក់របស់ពុទ្ធិបរិស័ទ្ធ ចំពោះព្រះពុទ្ធសាសនា

អត្ថបទដោយ៖
Kien Sereyvuth

 មានសង្ឃដិការនៅក្នុងកិច្ចប្រជុំជាមួយមន្រី្តសង្ឃ តាមបណ្ដាវត្ដ ក្នុងខណ្ឌសែនសុខ នាព្រឹកថ្ងៃទី  ០៧ ខែកុម្ភះ ឆ្នាំ២០២០ នៅសាលាអនុគុណខណ្ឌសែនសុខ   សម្ដេចព្រះសាក្យមុនីកិត្ដិបណ្ឌិតទស្សវិជ្ជា    រ័ត្ន  សារឿន   សមាជិកថេរសភាសង្ឃ នៃព្រះពុទ្ធសាសនា  នៅព្រះរាជាណាចក្រកម្ពុជា   ព្រះអនុគុណខណ្ឌសែនសុខ  និងជាព្រះអធិការវត្ដសុវណ្ណមុនីសាគរ  ហៅសំរោងអណ្តែត  សម្ដេចបានជំរុញ ឲ្យព្រះសង្ឃក្នុងវត្តទាំង៧ក្នុងខណ្ឌសែនសុខគ្រប់អង្គ ត្រូវខិតខំពង្រឹងធម៌វិន័យដល់ភិក្ខុសាមណេ និងពុទ្ធបរិស័ទចំណុះជើងវត្ដនីមួយៗអោយបានល្អត្រឹមត្រូវ តាមព្រះពុទ្ធានុញាតិ របស់ព្រះសម្មាសម្ពុទ្ធ ព្រះបរម្មគ្រូនៃយើង ដើម្បីឲ្យព្រះពុទ្ធសាសនា មានការរីកចំរើនរុងរឿងថែមទៀត។
សម្ដេចព្រះសាក្យមុនី  មានសង្ឃដីការបន្ដថា  ព្រះសង្ឃទាំងអស់ត្រូវខិតខំរៀនសូត្រនៅព្រះធម៌វិន័យ តាមព្រះពុទ្ធសាសនា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើយ៉ាងណាឲ្យពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា  ចូលរួមបរិច្ចាកទានដល់ព្រះសង្ឃ  ដែលកំពុងតែប្រតិបត្ដិធម៌នៅក្នុងវត្ដអារាម ក៏ដូចជាការចូលរួមក៏សាងសមិទ្ធិផ្សេងៗបំរើឲ្យវិស័យសាសនា មានការរីកចំរើនថែមទៀតផងដៃរ។
ជាមួយគ្នានេះ   សម្ដេចព្រះសាក្យមុនី    រ័ត្ន  សារឿន  បានថ្លែងអំណរគុណសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមឧបត្ថម សម្ភារះ និងថវិកាក្នុងការកសាងសមិទ្ធិផលនៅក្នុងវត្តសំរោង  អណ្តែត និងបណ្តាវត្តផ្សេងៗទៀត នៅក្នុងខណ្ឌសែនសុខ ប្រកបដោយសទ្ធាជ្រះថ្លានាពេលកន្លងមក ក៏ដូចបច្ចុប្បន្ននេះ។
នៅក្នុងកិច្ចប្រជុំជាមួយមន្រី្តសង្ឃ តាមបណ្ដាវត្ដ នៅក្នុងខណ្ឌសែនសុខ សម្ដេចព្រះសាក្យមុនី រ័ត្ន  សារឿន បានដាក់ចេញនូវផែនការទិសដៅអនុវត្តរួមមាន៖
–  ក្នុងវិសមការនេះ តាមបណ្តាវត្តនីមួយៗ ត្រូវគ្រប់គ្រងស្ថិតិ្តព្រះសង្ឃអោយបានល្អនិងច្បាស់លាស់។
–  បើកវគ្គបំប៉នចំណេះដឹងដែលចាំបាច់។
–  ត្រូវធ្វើរបាយការណ៍ស្តីពីការសិក្សាសាលាពុទ្ធិកសិក្សា មុខវិជ្ជា និងចំនួនសមណសិស្សពិតប្រាកដ ព្រមទំាងលទ្ធផលការសិក្សា។
–  របាយការណ៍ស្តីពីការគោរពប្រតិប្តធម៍វិន័យ។
បន្ទាប់ពីបញ្ជាប់កិច្ចប្រជុំជាមួយមន្រី្តសង្ឃ តាមបណ្ដាវត្ដនីមួយៗរួចមក ក៍មានពិធីរាប់បាត្រព្រះសង្ឃជាង១០០អង្គ និងចែកជូនបច្ច័យដល់តាជី យាយជីផងដែរ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner