ក្រុមប្រតិបត្តិកររុករករាវរកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះនៃអង្គភាពកំចាត់មីនកម្ពុជាទី២(CMAC- DU.2) បានធ្វើការបំផ្ទុះនិងកម្ទេចគ្រាប់ដែលប្រទះរកឃើញក្នុងស្ទឹងសង្កែ ចំនួន០៤គ្រាប់ បន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

 នៅវេលារសៀល ថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២០នេះមន្រ្តីប្រតិបត្តិករនៃអង្គភាពសកម្មភាពកំចាត់មីនទី២(CMAC-DU2) ដែលជំនាញរាវរករុករកមីននិង គ្រាប់យុទ្ធភ័ណ្ឌកាកសំណល់សង្គ្រាមមិនទាន់ផ្ទុះ ដែលបានចុះធ្វើសកម្មភាពក្នុងការរុករកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងកាកសំណល់សល់ពីសង្គ្រាម និងបានប្រទះឃើញគ្រាប់ មិនទាន់ផ្ទុះចំនួន០៤គ្រាប់ស្ថិតនៅក្នុងចំណុចស្ទឹងសង្កែ ក្រុង-ខេត្តបាត់ដំបង ចាប់ពីចន្លោះនៃគល់ស្ពានសម្តេចក្រឡាហោម ស ខេង មកទល់និងគល់ស្ពានសម្តេចតេជោហ៊ុន សែន ហើយត្រូវបានក្រុមប្រតិបត្តិករជំនាញរបស់អង្គភាពកំចាត់មីនកម្ពុជាភូមិភាគទី២(CMAC-DU.2) បានរុករករាវរកឃើញនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៤គ្រាប់ បន្ថែមទៀត កាលពីព្រឹកម៉ោង៩.៣០នាទីព្រឹកម៉ិញនេះ។ស្ថិតនៅក្នុងចំណុចតាមមាត់ច្រាំងស្ទឹងសង្កែត្រើយខាងកើត ក្នុងភូមិសាស្ត្រភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ចំនួន០៤គ្រាប់ បន្ថែមទៀត។រួមមាន៖ ១. គ្រាប់ បេ-40បាញ់រថក្រោះ ចំនួន០២គ្រាប់។ ២.គ្រាប់904 ចំនួន០១គ្រាប់។៣.គ្រាប់ 105 ចំនួន០១គ្រាប់។

       យោងតាមរបាយការណ៍របស់អង្គភាពសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានឲ្យដឹងថា៖ចាប់តាំងពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ កងឯកភាពកំចាត់មីនទី២ បានចាត់តាំងក្រុមជំនាញរបស់ខ្លួន ចំនួន ៣ក្រុម រួមមាន៖ ក្រុម”សុនខ” ហិតមីន SLD09 ចំនួន០១ក្រុម, ក្រុមជំនាញកំទេច គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០២ក្រុម ,ERW113 និង ERWI18 អោយធ្វើការរុករកសំណល់ជាតិផ្ទុះពីសង្គ្រាមដោយទទួលបាន នូវ លទ្ធផល ដូចខាងក្រោម៖១-បោសសំអាត បានផ្ទៃដីចំនួន ៣០,០៧១ម៉ែត្រ
ការ៉េ។២-បានរកឃើញ និងកំទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុបចំនួន២៤គ្រា ប់។ ក្នុងនោះមាន៖គ្រាប់ដែលអាចចល័តបានមានចំនួន១២គ្រាប់ និងមិនអាចចល័តបានមានចំនួនចំនួន ០២គ្រាប់។ ចំពោះប្រភេទគ្រាប់នីមួយៗរួមមានៈគ្រាប់មិនធាក់ថយ ទំហំ ៧៥មម ចំនួន ០១ គ្រាប់។មីនPOMZចំនួន០៣គ្រាប់។គ្រាប់បែកដៃ ចំនួន ០២គ្រាប់។គ្រាប់ត្បាល់ ៦០ មម ចំនួន០៦ គ្រាប់។ក្បាលផ្ទះ ចំនួន ០៣គ្រាប់។ក្បាលផ្ទុះគ្រាប់ទំលាក់ពីលើយន្តហោះ ចំនួន០២គ្រាប់។គ្រាប់B-40 ចំនួន០៣គ្រាប់។គ្រាប់ M79 ចំនួន ០៣គ្រាប់និងគ្រាប់កាំភ្លើង១០៥ មម. ចំនួន០១គ្រាប់។

      តាមការគូសបញ្ជាក់ពីទីបញ្ជាការកងរាជអាវុធហត្ថ ក្រុងបាត់ដំបង លោកវរសេនីយត្រី សំ វីឡុង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ខែកុម្ភឆ្នាំ២០២០នេះថា៖ ការរុករករាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងកាកសំណល់សង្គ្រាម ដែលស្ថិតនៅចំណុចដងស្ទឹងសង្កែ ក្រុង-ខេត្តបាត់ដំបង ចាប់ពីចន្លោះគល់ស្ពាន សម្តេចក្រឡាហោម ស ខេង មកទល់និងគល់ស្ពាន សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រតិ បត្តិករជំនាញដោះមីននៃអង្គភាពកំចាត់មីនកម្ពុជាភូមិភាគទី២ (CMAC-DU.2)រុករករាវរកឃើញនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០៤គ្រាប់បន្ថែមទៀត នៅវេលាម៉ោង៩.៣០នាទីព្រឹកម៉ិញនេះស្ថិតនៅចំណុចភូមិសាស្ត្រខាងលើ។

       តាមរយៈនៃការជូនដំណឹងរបស់ទីបញ្ជាការនៃកងរាជអាវុធហត្ថក្រុងបាត់ដំបង ក៏បានឲ្យដឹងបន្ថែមទៀតថា៖ នៅវេលារសៀល ម៉ោង០៣,០០ ថ្ងៃខែឆ្នាំដដែលនេះ អង្គភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)បានសុំគោលការណ៍ថ្នាក់លើ ដើម្បីធ្វើការដុតកម្ទេចចោលនូវគ្រាប់យុទ្ធភ័ណ្ឌទាំងនេះ ដូចនេះ សូមសាធារណជនដែលរស់នៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង សូមកុំឲ្យមានការភ្ញាក់ផ្អើល ពីសម្លេងបំផ្ទុះនៃការកម្ទេចគ្រាប់ទាំងនេះ។ សូមបញ្ជាក់ផងដែរថា៖ គ្រាប់យុទ្ធភ័ណ្ឌ ដែលត្រូវកម្ទេចនេះ មាន០៣ចំណុចទីតាំងដោយប្រើប្រាស់ពេលវេលាបំផ្ទុះជាង២០នាទី ទើបរួចរាល់ជាស្ថាពរ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner