ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ៥នាក់នោះ អ្នកមានអាការៈសង្ស័យចំនួន ៣នាក់, អ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ម្នាក់ និងអ្នកដំណើរចូលខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ ជាស្ត្រីអាយុ ៦៩ឆ្នាំ នៅស្រុកកំពង់រោទិ៍។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៨៥នាក់ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ពាន់១៨២នាក់ និងមានអ្នកស្លាប់សរុបចំនួន ១២៩នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner