ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងប្រគល់ជូនសម្រាប់មន្រ្តីកីឡា និងអត្តពលិកហ្វឹកហាត់នាពេលឆាប់ៗខាងមុខនេះ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានបង្ហើបឲ្យដឹងថា ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងរដ្ឋបាលការងារកីឡា និងជាកន្លែងបណ្តុំការហ្វឹកហាត់កីឡាជាច្រើនប្រភេទ ដែលរាជរដ្ឋាភិបាលសម្រេចយកធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩បណ្តោះអាសន្ននោះ រាជរដ្ឋាភិបាលនឹងប្រគល់ជូនក្រសួងអប់រំយុវជនកីឡាវិញនូវពេលឆាប់ៗខាងមុខនេះ ខណៈស្ថានភាពជំងឺកូវីដ១៩កាន់នៅកម្ពុជាកាន់តែថយចុះពីមួយថ្ងៃទៅមួយថ្ងៃត្រឡប់មកល្អប្រសើរខ្លះហើយ។


ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ព័ត៌មាននេះ ជាព័ត៌មានលិចលឺក្រៅផ្លូវការប៉ុណ្ណោះ ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ត្រូវត្រៀមទទួលពហុកីឡដ្ឋានជាតិអូឡាំពិកត្រឡប់មកវិញ ដើម្បីត្រៀមជួសជុលកន្លែងដែលខូចខាតកែលម្អឡើងវិញ ត្រៀមជាកន្លែងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាត្រូវបានរាជរដ្ឋាភិបាលសម្រេចយកជាកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ បន្ទាប់ពីស្ថានភាពជំងឺកូវីដឆ្លងរីរាលដាលខ្លាំងក្នុងសហគមន៍ កាលខែកុម្ភៈកន្លងទៅ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner