ផ្សារធំថ្មីប្រញាប់ធ្វើតេស្តលើអាជីវករ ក្រោយអ្នកឆ្លង Delta ៥នាក់ចេញចូលផ្សារថ្មី (Video Inside)

សេចក្តីរាយការណ៍ជុំវិញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta យ៉ាងហោចចំនួន៥នាក់ បានធ្វើដំំណើរចេញចូលទីផ្សារលក់ ត្រីក្នុងផ្សារធំថ្មី បានប្រញាប់ឲ្យអាជ្ញាធរខណ្ឌដូនពេញចាត់វិធានការបិទហ៊ុំព័ទ្ធកន្លែងសង្ស័យនិងតម្រូវឲ្យក្រុមអា ជីវករក្នុងម្តុំនោះធ្វើតេស្តនិងយកសំណាក។

អភិបាលខណ្ឌដូនពេញ លោកសុខ ពេញវុធ បានប្រាប់អប្សរាណិត នៅថ្ងៃទី២៦សីហាថាអនុគណៈកម្មការស្រាវជ្រាវជម្ងឺកូវីដ១៩ នឹងត្រូវរៀបចំធ្វើតេស្តយកសំណាកលើអាជីវករ ប្រមាណ២០០នាក់ ដើម្បីការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការរៀបចំនេះ មិនមានសេចក្តីរាយការណ៍ណា មួយអំពីការបិទផ្សារធំថ្មីនោះឡើយ។

រាជធានីភ្នំពេញ គឹជាតំបន់ដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ច្រើនជាង គេបំផុតក្នុងចំំណោម ខេត្តនិងក្រុងចំនួន២៣ ដែលគេបានរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta នោះ។ សេចក្តីរាយ ការណ៍កាលពីម្សិលមិញ បានបញ្ជាក់ថាក្នុងចំណោម ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលរកឃើញសរុប១ពាន់ ៣២៥នាក់នៅទូទាំងប្រទេស, រាជធានីភ្នំពេញ បានឆ្លងច្រើនជាងគេដល់ ចំនួន៣២៦នាក់។

រដ្ឋបាលរាជធានីភ្នំពេញនៅបានដាក់ចេញវិធានការរដ្ឋបាលរយៈ ពេល១៤ថ្ងៃថែមទៀត រវាងពីថ្ងៃទី២៧សីហា រហូតដល់ថ្ងៃទី៩កញ្ញាឆ្នាំ២០២១ ក្នុង នោះរួមមានការបិទបណ្តោះ អាសន្នសកម្មភាពការងារមុខរបរឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ដូចជាសា លារៀន, សាលាបណ្តុះ បណ្តាល វិជ្ជាជីវៈទាំងរដ្ឋនិងឯកជន, អាជីវកម្មក្លឹប កំសាន្តគ្រប់ប្រភេទ, រមណីយ៍ដ្ឋាន, សារមន្ទីរ, សួនកុមារនិងសួនកម្សាន្ត, អាជីវកម្មម៉ាស្សា, សូណា, ហាងលក់ ដូរនិងកន្លែងសេពគ្រឿងស្រវឹង, រោងភាព យន្ត, ក្លឹបហាត់ប្រាណនិង រោង សម្តែងសិល្បៈ។ វិធានការរដ្ឋបាល ដដែល នៅបានផ្អាកការជួបជុំបណ្តោះអាសន្នឬការ ប្រមូលផ្តុំគ្នាដោយមិនឲ្យ លើសមនុស្សពី១៥នាក់ឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner