ខេត្តមណ្ឌលគិរី ឆ្លងថ្មី៤៣នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តមណ្ឌលគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៣នាក់ និងមានអ្នកស្លាប់ ថ្មីម្នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកក្រុង សែនមនោរម្យ ចំនួន ៣នាក់, ស្រុកកោះញែក ៣៧នាក់ និង៣នាក់ ដទៃទៀតឆ្លងលើពលរដ្ឋនៅក្នុងស្រុកកែវ សីមា ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាស្រ្តីអាយុ ២១ឆ្នាំ ជាអ្នកស្រុកកោះញែក ៕