ខេត្តស្វាយរៀង ឆ្លងថ្មី៥នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។  យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៥នាក់នោះ រួមមានការធ្វើតេស្តវិជ្ជមានលើ អ្នកមានអាការៈ សង្ស័យចំនួន៣នាក់, អ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ម្នាក់ និងអ្នកធ្វើដំណើរចូលមកពីក្រៅខេត្តម្នាក់។  ចំណែក អ្នកស្លាប់ ជាស្ត្រីអាយុ៦៩ឆ្នាំនៅស្រុកកំពង់រោទិ៍។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់ ៤៨៥នាក់ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ពាន់១៨២នាក់ និងតួលេខអ្នកស្លាប់កើនចំនួន១២៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner