ខេត្តក្រចេះ ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តក្រចេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩នាក់ ដែលជាតួលេខឆ្លងថយចុះចំនួន១៧នាក់ ប្រៀប ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋ ដែលរស់នៅក្នុងស្រុកចិត្របុរី២នាក់, ស្រុកស្នួលម្នាក់, នៅក្រុងក្រចេះ១៤នាក់ និងបានឆ្លងលើពលរដ្ឋជាអ្នក ដំណើរមកពីខេត្តកំពង់ចាមម្នាក់និងមកពីខេត្តត្បូងឃ្មុំម្នាក់ ។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៧៤នាក់, ព្យាបាលជាសះស្បើយមានចំនួន៤៥៩នាក់ និងមានអ្នកស្លាប់ ចំនួន ៩នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner