កម្ពុជារំលឹកកិច្ចប្រឹងប្រែងរំដោះប្រទេសពីនឹមអាណានិគមនិយមបារាំងក្នុងពេលអបអរសាទរវៀតណាមប្រារព្ធខួបឯករាជ្យលើកទី៧៦ (Video Inside)
កម្ពុជាបានអបអរសាទរវៀតណាមដែលត្រៀមប្រារព្ធខូបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។ ប្រទេសវៀតណាមក្នុងអតីតកាល គឺជាប្រទេសដែលស្ថិតក្រោមនឹមអាណានិគមនិយមបារាំងតាំងពីមុនពេល សង្គ្រាមលោកលើកទី២បានចាប់ផ្តើម។ ក្រោយបារាំងបានចាញ់សង្គ្រាមលុកលុយដោយប្រទេសអាល្លឺម៉ង់ក្នុង ឆ្នាំ១៩៤០នោះ, ជប៉ុនបានចូលមកត្រួតត្រាលើប្រទេសវៀតណាមប៉ុន្តែបានអនុញ្ញាតឲ្យបារាំងបន្តការចាត់ចែង ប្រទេសជាដដែលនាពេលនោះ។ វៀតណាមក្រោយមក បានប្រកាសឯករាជ្យរបស់ខ្លួនចេញពីនឹមអាណានិគម និយមនៅថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥ ដែលគិតមកទល់នឹងពេលនេះគឺមានរយៈពេល៤៦ឆ្នាំហើយ។
សម្តេចអគ្គ មហា ពញាចក្រីហេងសំរិន ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា បានផ្ញើសារជូនប្រធានរដ្ឋសភា វៀត ណាម លោក Vuong Dinh Hue ដោយចូលរួមសម្តែងក្តីអបអរខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀត ណាមនេះ។ សាររបស់សម្តេចហេងសំរិនបានបន្តថា ប្រទេសកម្ពុជានិងវៀតណាមធ្លាប់បានឆ្លងកាត់របប អាណា និគម និយមនិងសង្គ្រាមបំផ្លិចបំផ្លាញដូចគ្នា និងប្រទេស បានខិតខំពុះពារគ្រប់ឧប សគ្គ និងរាល់ការលំបាក ជាច្រើនក្នុងការតស៊ូដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិរៀងៗខ្លួន។
សារបន្តថាវៀតណាមនិងកម្ពុជាបានខិតខំពុះពារយ៉ាងខ្លាំង ក្នុងការកសាងប្រទេសជាតិឡើងវិញ ចាប់តាំងពី បាតដៃទទេ រហូតដល់សម្រេចបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ និងសម្តេចហេងសំរិន បានបញ្ជាក់ជំនឿមុតមាំថា ចំណងមិត្តភាពយូរអង្វែង, ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុងជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់បន្ថែមទៀតដើម្បីបម្រើ ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសទាំងពីរជាបងប្អូន៕