អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បន្តផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ជនពិការ កម្មករ-កម្មការនី ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៣ រោជ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និង នាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ជនពិការ កម្មករ-កម្មការនី ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចំនួន ៤០ គ្រួសារ ក្នុង បរិវេណវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះ ដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ
“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។

ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័ខ្ពស់ ដោយថ្មីៗនេះ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែរកំពង់មានការរីករាលដាលមេរោគបម្លែងថ្មីប្រភេទ Delta ជាពិសេស សូមបន្តអនុវត្តនូវវិធានការ ៣ ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តាប់សារអប់រំនានារបស់ក្រសួង សុខាភិបាល គោរពអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និង វិធានការ រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចូលរួមទប់ស្កាត់ និង ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖

  • អង្ករ ២៥គីឡូក្រាម
  • មី ១កេស
  • ទឹកសុីអុីវ ១យួរ
  • ទឹកត្រី ១យួរ
  • ត្រីខ ១យួរ
  • ម៉ាស់ ១ប្រអប់ ៕ ដោយ / គ្រី សម្បត្តិ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner