គណៈកម្មាធិការអន្តរក្រសួង បានអញ្ញើញចុះទៅត្រួតពិនិត្យ និងវាយតម្លៃការងារស្តារ ឡើងវិញផ្លូវ និងសាងសង់លូ ចំនួន ០២គម្រោង ស្ថិតនៅខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ញើញចុះទៅត្រួតពិនិត្យ និងវាយតម្លៃការងារស្តារ ឡើងវិញផ្លូវ និងសាងសង់លូ ចំនួន ០២គម្រោង ស្ថិតនៅខេត្តបាត់ដំបង កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ ។
គំរោងទាំងពីរនេះរួមមាន៖គំរោងទី ១៖ ការងារស្តារឡើងវិញ ផ្លូវក្រាល ល្បាយថ្មភ្នំ ចំនួន ០១ខ្សែ ប្រវែង ១០គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ០២កន្លែង តភ្ជាប់ពីភូមិមុខវត្ត ឃុំគាស់ក្រឡ ទៅភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
-គម្រោងទី២៖ ការងារស្តារឡើងវិញផ្លូវក្រាល ល្បាយថ្មភ្នំ ចំនួន ០១ខ្សែ ប្រវែងជាង ១៤ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងសាងសង់លូមុខមួយចំនួន ០៤កន្លែង ចាប់ពីផ្លូវជាតិលេខ ៥៩ ត្រង់ភូមិកំរៀង ទៅភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា៖គម្រោងទាំងពីរខាងលើនេះ អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ដោយពិនិត្យទៅលើបច្ចេកទេស និងគុណភាពសំណង់ គណ:កម្មាការបានឯកភាពទទួលយកនូវលទ្ធផលរបស់គម្រោងខាងលើជាស្ថាពរ ៕