ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៥នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប២៤នាក់, ស្រុកពួក៣៣នាក់, ស្រុកអង្គរជុំ២នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកប្រាសាទបាគង៧នាក់, ស្រុកជីក្រែង២នាក់, ស្រុកក្រឡាញ់ម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងមកពីខេត្តកំពង់ធំ៤នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមានទី១ បុរសអាយុ៣៧ឆ្នាំ នៅស្រុកពួក, ទី២អាយុ៥៩ឆ្នាំ នៅក្រុងសៀមរាប និងទី៣ ស្ត្រីអាយុ៣៨ឆ្នាំ នៅស្រុកជីក្រែង។

ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយខេត្តមានអ្នកជំងឺកូវីដ-១៩ចំនួន១៣៤នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៥៥៦នាក់, ព្យាបាលជាសះ ស្បើយចំនួន៦ពាន់៦២៩នាក់និងស្លាប់៧៩នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner