ការចាប់ឆ្នោត Champions League៖ Manchester City ត្រូវជួប PSG និង Chelsea នឹងជួប Juventus

ក្រុមមេឃខៀវ Manchester City ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League នឹងត្រូវ ជួបប្រកួតជាមួយក្រុម Paris St-Germain, RB Leipzig និង Club Bruges ក្នុងវគ្គចែកពូលនៃក្រប ខ័ណ្ឌ Champions League ក្នុងពូល A។ ចំណែកពូល B ក្រុម Liverpool ដែលជាពូលដ៏​ស្វិត​ស្វាញ​ជា​មួយ Atletico Madrid, Porto និង AC Milan ។

ក្រុមតោខៀវ Chelsea ត្រូវតទល់ជាមួយក្រុមយក្សនៅ Serie A Juventus ក្លឹបរុស្ស៊ី Zenit St Petersburg និងក្រុម Malmo របស់ស៊ុយអែត នៅពូល H ។

រីឯពូល F ក្រុមបិសាចក្រហម Manchester United ត្រូវជួបក្រុម Villarreal ដែលបានយកឈ្នះ​ពួកគេ​ក្នុង​វគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាលចុងក្រោយក៏ដូចជាក្លឹបអ៊ីតាលី Atalanta និងក្រុមស្វីស Young Boys ។

សូមបញ្ជាក់ថា​ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំនេះធ្វើឡើង​នៅកីឡដ្ឋាន St Petersburg ប្រទេសរុស្ស៊ីនៅថ្ងៃសៅរ៍ទី ២៨ ខែឧសភា ឆ្នាំ២០២២ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner