រដ្ឋបាលខេត្តកំពង់ចាម ទទួលបានជំនួយជាបន្តបន្ទាប់ ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងនៃគណៈអភិបាលខេត្ត នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញទទួលជំនួយជាបន្តបន្ទាប់ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០- កុម្ភៈ ។

ជំនួយដែលរដ្ឋបាលខេត្តទទួលបាន រួមមាន៖
-ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ ឧបត្ថម្ភម៉ាសចំនួន ៤០.០០០ម៉ាស អាកុល ១០កាន ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ (២៥០ml) ចំនួន ១០០ដប ។

-មជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ ឧបត្ថម្ភ -សៀវភៅសរសេ ខ្មៅដៃ ប៊ិច សៀវភៅរឿងនិទាន ជ័រលុប ស្បែកជើងឃ្លុប គូល័រទៀន ហ្វឺតពណ៌ កាតាប បន្ទាត់ និងម៉ាសធ្វើដោយដៃ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន រួមមាន ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ និងមជ្ឈមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ ដែលបានឧបត្ថម្ភនូវសម្ភារៈបរិក្ខារមួយចំនួន ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner