កម្មវិធីបិទសិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» ក្រោម អធិបតីភាព ឯកឧត្ដម ហង់ជួន ណារ៉ុន និងឯកឧត្ដម ជា វ៉ាន់ដេត

រាជធានី ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការណ៍ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំ សិក្ខាសាលាស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអឡាញ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ ដោយមានអ្នកចូលរួម ៤០០នាក់ ស្រី១៥៦នាក់។

ដើម្បី លើក កម្ពស់ ការយល់ដឹង អំពីហានិភ័យ នៃប្រព័ន្ធអនឡាញចំពោះកុមារ ដោយមានការចូលរួមជាចាំបាច់ពីឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន ជាពិសេសកុមារតូចៗ ឱ្យយល់ច្បាស់ពីហានីភ័យដែល បណ្ដាលមក ពី ប្រព័ន្ធ អ៊ីនធឺណិត និងជៀស ផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ព្រមទាំង អាចស្វែងរក ដំណោះស្រាយដើម្បីឆ្លើយតបទៅនឹង បញ្ហាដែលកើតមានឡើង ។

ការចូលរួមធានាសុវត្ថិភាពតាមបណ្ដាញ អ៊ីនធឺណិត ជាពិសេសលើ កុមារតូចៗដែលជាក្រុមងាយរងគ្រោះ ពិតជាមាន ភាព ចាំ បាច់ ជា ខ្លាំង ព្រមទាំង ឆ្លើយ តប ទៅ នឹង បញ្ហា ដែល ជា ក្ដី បារម្ភ កំពុង កើត មាន ជាក់ស្ដែង ក្នុង សង្គម កម្ពុជា ក្នុង ពេល បច្ចុប្បន្ន ស្រប ពេល ដែល សេរីភាព ក្នុង ការ ប្រើប្រាស់ អ៊ីនធឺណិត សម្រាប់ កុមារ មាន ភាព ទូលំទូលាយ។

ពិសេស ក្នុង អំឡុង នៃបរិបទជំងឺកូវីដ-១៩ សិស្សានុសិស្សត្រូវការជាចាំបាច់នូវ ការប្រើប្រាស់អ៊ីនធឺណិត ដើម្បីបម្រើដល់ការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជា ការ លើក កម្ពស់ ការ អប់រំ តាម បែប ឌីជីថល កុមារមិនអាចកាត់ផ្តាច់ពីតម្រូវការអ៊ីនធឺណិតបានឡើយ ជាហេតុធ្វើឱ្យកុមារងាយប្រឈមមុខខ្ពស់ទៅនឹងការបៀតបៀន និងការរំលោភបំពានតាមអនឡាញ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner