ស្ត្រីខ្មែរ ១២រូប ដែលរងគ្រោះដោយការជួញដូរ ត្រូវបានជួយសង្គ្រោះដោយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង សហការជាមួយអជ្ញាធរចិន

ឯកឧត្តម កុយ គួងរដ្ឋលេខាធិការ និងជាអ្នគនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ បានអោយដឹងនៅយប់ថ្ងៃទី២៦ សីហា ២០២១នេះ ថា៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុលបានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ១២រូប ដែលរងគ្រោះដោយការជួញដូរ វិលត្រឡប់ទៅកម្ពុជាវិញ ដែលគ្រោងមកដល់នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង៣:៣០នាទីល្ងាច តាមជើងយន្តហោះ K6669 ។អ្នកនាំពាក្យដដែលបានបញ្ជាក់ថា៖ រយះពេល៦ខែដេីមឆ្នាំនេះ(មករា-មិថុនា)ស្ត្រីដែលបានជួយសង្គ្រោះពីប្រទេសចិនសរុបចំនួន២៣០នាក់។ ដោយ សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner