អូស្ត្រាលី​នឹងប្រើ​វ៉ាក់សាំង​ ​P​f​i​z​e​r ​ចាក់ឲ្យ​ក្មេង​​ៗ​

អូស្ត្រាលី​សម្រេច​ប្រើ​វ៉ាក់សាំង​អាមេរិក​ ​P​f​i​z​e​r ​ចាក់​ឲ្យ​កុមារ​ ​វ័យ​ចាប់ពី​១​២​ដល់​១​៥​ឆ្នាំ​ ​ខណៈ​ខ្លួន​កំពុង​ផ្ទុះ​រលក​ទី​៣​។​

​អូ​ស្រ្តា​លី​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក​ ​P​f​i​z​e​r ​ចំពោះ​ក្មេង​វ័យ​ជំទង់​ ​ដែល​មាន​ចាប់ពី​អាយុ​ ​១​២​-​១​៥​ឆ្នាំ​ហើយ​ ​ចំ​ពេល​មានការ​ផ្ទុះឡើង​នូវ​រលក​ទី​ ​៣​ ​និង​មេរោគ​បំ​ប្លែងខ្លួន​ ​D​e​l​t​a​។​

​នាយក​រដ្ឋ​ម​ន្រ្តី​អូ​ស្រ្តា​លី​ ​Scot​t​ ​M​orr​i​son​ ​បាន​ថ្លែង​ថា​ ​កា​រណាត់​ដើម្បី​ទទួលការ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​អាយុ​នេះ​ ​នឹង​បើក​នៅ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​។​

​ប្រទេស​អូស្ត្រាលី​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ក្នុង​សហគមន៍​ថ្មីៗ​ចំនួន​ ​៩​៨​២​ករណី​បន្ថែម​ទៀត​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៧​ ​សីហា​នេះ​។​ ​អូស្ត្រាលី​មាន​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​ ​៤​៨​,​៧​៩​៤​ករណី​ ​ក្នុង​នោះ​ស្លាប់​ ​៩​៩​១​នាក់​ ​និង​ ​៣​២​,​៦​១​២​នាក់​ជាសះស្បើយ​វិញ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner