ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៩៦នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៤៨នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៧០នាក់ និងឆ្លងលើពលករដែល ទើបត្រឡប់មកពីប្រទេសថៃចំនួន២៦នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋមាន ទីលំនៅក្នុងស្រុកស្វាយចេក, ក្រុងសិរីសោភ័ណ, ស្រុកមង្គលបុរី, ស្រុកព្រះនេត្រព្រះ, ក្រុងប៉ោយប៉ែត, ស្រុកថ្ម ពួក, ស្រុកអូជ្រៅ និងឆ្លងលើពលរដ្ឋមកពីខេត្តដទៃ រួមមានខេត្តបាត់ដំបង, ខេត្តកំពង់ធំ, ខេត្តពោធិ៍សាត់, ខេត្ត ត្បូងឃ្មុំ និងខេត្តព្រៃវែង ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១១៩នាក់ ថែមទៀត ។
នៅខេត្តបន្ទាយមានជ័យនោះផងដែរ ក្នុងរយៈពេល ៤៨ម៉ោង ចុងក្រោយនេះ បានរក ឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៥៦នាក់ ថែមទៀត ដែលនាំឲ្យការឆ្លងសរុបនៃវីរុសបំប្លែងថ្មី Delta ក្នុង ខេត្តនេះ បានកើនដល់ចំនួន ២៨៦នាក់ ហើយ ៕