កាន់តែធ្ងន់! វៀតណាមឆ្លងប្រចាំថ្ងៃដល់កម្រិតខ្ពស់ថ្មីទៀត
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា មានការឆ្លងជំងឺកូវីដ១៩ ករណីថ្មីៗ ចំនួន១៧៤០៩នាក់ទៀត ត្រឹមរយៈពេល១ថ្ងៃ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ពុំធ្លាប់មានសម្រាប់ប្រទេសវៀតណាម ដោយមួយរយៈចុងក្រោយនេះ ខ្ពស់ដែរ តែត្រឹមជាង១ម៉ឺននាក់បន្តិចបន្តួច។
ជាមួយគ្នានេះ ក៏មានមនុស្សស្លាប់ដោយសារជំងឺនេះចំនួន៣៥៦នាក់ទៀត កាលពីថ្ងៃទី២៧ សីហាម្សិលមិញនេះដែរ។ ឆ្លងថ្មីៗនេះធ្វើឲ្យករណីកូវីដ១៩សរុបក្នុងប្រទេសវៀតណាមបានកើនដល់ ៤១០៣៦៦នាក់ហើយ ខណៈអ្នកស្លាប់កើនដល់១០០៥៣នាក់ហើយ។
សម្រាប់វៀតណាម មនុស្សជាង១៦.៦លាននាក់បានទទួលការចាក់វ៉ាក់សាំងកូវីដ ១ដូស ខណៈដែលមនុស្សប្រមាណ១.២លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ២ដូស គិតត្រឹមយប់ថ្ងៃទី២៧ សីហា៕ ប្រភពពី VNexpress




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ