អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារ ជួសជុលជ្រុងនិរតីនៃខឿនរួតទី៣ ប្រាសាទបាយ័ន

ដើម្បីលើកតម្លៃសំណង់បុរាណ និងពង្រឹងភាព រឹងមាំឡើងវិញនៃរចនាសម្ព័ន្ធប្រាសាទ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ពង្រឹងរចនាសម្ព័ន្ធជ្រុងនិរតីនៃខឿនរួតទី៣ តាំងពីដើមឆ្នាំ២០២១មក រហូតមកដល់ពេលនេះបានបញ្ចប់ដោយជោគជ័យ។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការ បានឱ្យដឹងថា ក្នុងដំណើការជួសជុល ក្រុមការងារបានផ្តោតសំខាន់ទៅលើការពង្រឹងជញ្ជាំងខឿន និងកន្លែងថ្មបាយក្រៀមដែលក្រៀកចេញពីគ្នា រៀបចំផ្គុំថ្មឡើងវិញតាមលក្ខណៈដើម និងពង្រឹងលើគុណភាពដីរបស់គ្រឹះបុរាណ។ ក្នុងកិច្ចការនេះ ក្រុមការងារក៏បានប្រើប្រាស់ថ្មថ្មីខ្លះៗដើម្បីជំនួសថ្មចាស់ ដែលបានខូចខាតផងដែរ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner