អាមេរិកបញ្ជូន Drone ទៅសម្លាប់អ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែក នៅកាប៊ូលបានហើយ
យោធាអាមេរិកបាននិយាយកាលពីថ្ងៃសុក្រ ទី២៧ សីហាថា ខ្លួនបានបើកការវាយប្រហារលើក្រុមរៀបចំផែនការវាយប្រហារថ្មីៗនេះ គឺរដ្ឋឥស្លាម Khorasan ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) ខណៈដែលក្រុមនេះថា ការវាយប្រហារនេះគឺជាការសងសឹកនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតស្លាប់មនុស្ស នៅចំណតអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន កាលពីពេលថ្មីនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ផ្អែកតាមប្រភព មេបញ្ជាការជាន់ខ្ពស់អាមេរិក Bill Urban បាននិយាយថា «ការវាយប្រហារដោយគ្មានមនុស្សបើកនេះបានកើតមាននៅខេត្ត Nangahar ដោយរបាយការណ៍បឋមថា ពួកយើងបានសម្លាប់អ្នករៀបចំផែនការ ដែលជាគោលដៅហើយ»។ លោកបន្ថែមទៀតថា «យើងដឹងថា ពុំមានជនស៊ីវិលស្លាប់ទេ»៕