រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥នាក់
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥នាក់ ស្រី ០៤នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ០៤នាក់ និងស្លាប់ ០១នាក់ នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ ។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៩៨៣នាក់ ស្រី ៤៨២នាក់ ក្នុងនោះមានប្រភេទ Delta ៩៥នាក់ ស្រី ៥២នាក់ ជាសះស្បើយ ៦១៦នាក់ ស្រី ២៨៥នាក់ អ្នកកំពុងសម្រាកព្យាបាល ៣៥៧នាក់ ស្រី ១៩៣នាក់ និងមានអ្នកស្លាប់សរុប ១០នាក់ ស្រី ០៤នាក់ ៕



