បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចស៊ីស បុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ របួសធ្ងន់ស្រាល
ភ្នំពេញ៖ ប្ដីប្រពន្ធប្រុសស្រីពីរនាក់កំពុងជិះម៉ូតូមេឃកំពុងភ្លៀងសុខៗស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចស៊ីស rx-330 មកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកទៅបោក និងថ្នល់ ប្ដីរងរបួសធ្ងន់ ចំណែកប្រពន្ធរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង ៣០ នាទីយប់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២១នៅចំណុចមុខហាងភីហ្សា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញប្ដីប្រពន្ធប្រុសស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CG-6475ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើកុំមានរថយន្ត ឡិចសុីស rx330 គ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2W-0078បើកបរដោយបុរសម្នាក់មើលណាមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលទៅថ្នល់ បណ្ដាលឱ្យបុរសជាប្តីរងរបួសធ្ងន់ចំណែកប្រពន្ធរងរបួសស្រាលបន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បន្ទប់នាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា