រថយន្តកូរ៉េ បុករថយន្តកាមរីឆ្លាម ឈប់ភ្លើងស្តុប ខ្ទេចគូទក្រោយ

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តកាមរៅឆ្លាម កំពុងឈប់ភ្លើងស្តុប ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ និង៤០ នាទីយប់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២១ នៅចំណុចស្តុប៩២ តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាមរីឆ្លាមមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2H-6390ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងជើងលុះមកដល់ចំណុចកើតហេតុខាងលើកែង និងផ្លូវ៩២ បានឈប់រងចាំភ្លើងស្តុបខណ:នោះក៏មានរថយន្តកូរ៉េមួយគ្រឿងពណ៌សគ្មានស្លាកលេខធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូទរថយន្តឆ្លាមពេញទំហឹងបណ្ដាលខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកដល់ចំណុចទីតាំងកើតហេតុដោយភាគីទាំងពីរសុំធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner