រដ្ឋបាល ខេត្តកែប បានទទួលផ្លែមៀន និងផ្លែតាង៉ែន ចំនួន ៥តោន ដែលជាឣំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ
អត្ថបទដោយ៖
ធី ដា
កែប ៖ នៅព្រឹកថ្ងៃ អាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានអញ្ជើញទទួល ផ្លែមៀន និងតាង៉ែនចំនួន ៥តោន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់បែងចែកបន្តដល់ កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក និងក្រុមគ្រូពេទ្យដែលកំពុងបន្តបំពេញភារកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-៩ និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វេីចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅទូទាំង ខេត្តកែប ផងដែរ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕