រដ្ឋបាលខេត្តកំពត បានទទួល ផ្លែមៀន និងផ្លែតាង៉ែនចំនួន ៥តោន ដែលជាឣំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ
កំពត ៖ ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មៀនប៉ៃលិន (តាង៉ែន) ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានទទួលចាត់ចែងប្រគល់ជូនបន្តភ្លាមៗដល់កងកំលាំងទាំងបីប្រភេទ រដ្ឋបាលក្រុង ស្រុកទាំង ៩ ដើម្បីយកទៅចែកជូនដល់ កងកម្លាំង ក្រុមគ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក និងអង្គភាពរៀងៗខ្លួន ។
ឯកឧត្តម ជាវ តាយ បានសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែបារម្ភ និងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ។ ឯកឧត្តម ជាវ តាយ បន្តថា ខ្ញុំបាទ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់បំផុត សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ ៕ Sila Sarin