ជនសង្ស័យ ៣នាក់ លួចលុយ ១១ម៉ឺនដុល្លា ត្រូវនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះសីហនុ ចាប់បានក្រោយធ្វើសកម្មភាពលួចបាន ៤ថ្ងៃ

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី២៩ សីហា ឆ្នាំ២០២១ បានដឹកនាំបញ្ជាឲ្យ នគរបាលជំនាញបានការស្រាវជ្រាវបង្ក្រាបករណី អំពើចោរកម្មលួចទូរដែក មួយករណី ដែលបានកើតឡើងនៅថ្ងៃទី២៥សីហា ឆ្នាំ២០២១។

របាយការណ៍បញ្ជាក់ថា បុរសជនជាតិចិនម្នាក់នៅម៉ោង១២ និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី២៨ សីហា ឆ្នាំ២០២១ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣ទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ៨៧២០ នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយបានលួចទូរដែក១គ្រឿង។ ក្នុងទូរដែកនោះមានលុយ ១១ម៉ឺនដុល្លារអាមេរិក និងនាឡិការដៃ១គ្រឿង ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង៨យប់ថ្ងៃទី២៩សីហាឆ្នាំ២០២១ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner