ជំនួបសងសឹកត្រូវលើកពេល ដោយសារកំហុសបច្ចេកទេសរបស់ឡៅ ចន្រ្ទា
ជំនួបសងសឹករវាងអ្នកប្រដាល់ ឡៅ ចន្រ្ទា ប៉ះ កីឡាករ ថៃ រិទ្ធី នៅសង្វៀនទូរទស្សន៍បាយ័ន ក្នុងកម្មវិធីប្រដាល់គុនខ្មែរដណ្តើមប្រាក់លានភេសជ្ជៈខារ៉ាបាវ កាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញ ត្រូវលើកពេលប្រកួត ។

ការលើកពេលនេះ ដោយសារតែ កីឡាករ ថៃ រិទ្ធី មិនអាចបន្តការប្រកួតបាន ក្រោយត្រូវមួយជើងរបស់កីឡាករ ឡៅ ចន្ទ្រា ចំត្រឡោកការពារ ដោយអចេតនា ទើបធ្វើឲ្យការប្រកួតគូជក់ចិត្តដែលអ្នកគាំទ្រទន្ទឹងរង់ចាំ ត្រូវបានប្រកាសលើកពេលភ្លាមៗ ។ បើយោងតាមការបញ្ជាក់ ពីលោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំទូរទស្សន៍បាយ័ន បានប្រកាសថា គូទាំង២នេះ មិនមានអ្នកណាឈ្នះចាញ់នោះទេ ដោយសារតែ ថៃ រិទ្ធី មិនអាចបន្តការប្រកួត ព្រោះតែឡៅ ចន្ទ្រា ទាត់ចំត្រឡោកការពារដោយអចេតនា ។ ដូច្នោះធ្វើអោយការប្រកួតប្រាក់លាន ត្រូវលើកពេលខាងមុខ ដើម្បីកីឡាករទាំង២បន្តដណ្តើនៅពេលក្រោយ ខណៈតម្លៃខ្លួនត្រូវប្រគល់ជូនកីឡាករទាំង២ភ្លាមៗតែម្តង ទោះការប្រកួតធ្វើឡើងមិនមានលទ្ធផលក៏ដោយ ។

សូមបញ្ជាក់ថា ការប្រកួតដណ្តើមប្រាក់លាន កម្មវិធីប្រដាល់គុនខ្មែរដណ្តើមប្រាក់លានភេសជ្ជៈខារ៉ាបាវ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ត្រូវលើកពេលទោថ្ងៃក្រោយ ។ ខណៈជំនួបលើកទី១ កីឡាករ ឡៅ ចន្ទ្រា ត្រូវបាន ថៃ រិទ្ធី វាយអោយសន្លប់ក្នុងទឹកទី៣ ៕


