ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទ និងការបូបលុយពីយុវជនម្នាក់ បានសម្រេច នៅខណ្ឌចំការមន
ភ្នំពេញ ៖ យុវជនម្នាក់កំពុងតែដើរនិយាយទូរស័ព្ឌ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយវាយ២ដៃ ហើយក៏ យកទូរស័ព្ឌដៃមួយគ្រឿង និងការបូបលុយ គេចខ្លួនបាត់កាលពីវេលាម៉ោង១២ និង៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភ: ឆ្នាំ២០២០ត្រង់ចំណុចមុខផ្ទះគ្លីនិកធ្មេញ ទួលទំពូង តាមបណ្តោយផ្លូវ១៦៣ កែងនិង ផ្លូវ៤៥៦ ក្នុងភូមិ៥ សង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ លី ហេង ភេទប្រុស អាយុ២០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរ បកប្រែចិន ស្នាក់នៅផ្លូវ៤៦០ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន សម្ភារដែលបាត់បង់រួមមាន ទូរស័ព្ឌដៃ អាយហ្វូន១១ប្រូ ១គ្រឿង និង ការបូប លុយ ១ តែជនរងគ្រោះមិនបានបញ្ជាក់ប្រាប់ថាអស់លុយប៉ុន្មាននោះទេ។
តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាដំបូងឡើយរូបគាត់បានដើរចេញពីផ្លូវ ៤៦០មកផ្លូវ ១៦៣ ទិសដៅពីត្បូងទៅជើង បំណងទៅជួបមិត្តភក្កិ ខណៈមកដល់ចំណុច កើតហេតុខាងលើក៏ស្រាប់តែទូរស័ព្ទរោទិ៍ រូបគាត់លើក ដើរ បណ្ដើរនិយាយបណ្ដើរស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ ២គ្រឿង មួយម៉ាកស្គុតពី មិនចាំស្លាកលេខ និងមួយគ្រឿងទៀតមិនចាំម៉ាក មានគ្នា៤នាក់មកពីក្រោយស្រប ទិសគ្នាហើយក៏បានមកដល់វាយពីរដៃហើយក៏យកទូរស័ព្ទ និងកាបូបលុយជិះចេញគេច ទៅទឹសខាងជើងបាត់ស្រមោល បន្សល់ទុកតែជនរងគ្រោះនៅកន្លែងកើតហេតុ។
ក្រោយមកក៏មាន សមត្ថកិច្ចបានមកដល់ហើយក៏បានដឹកជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ ដើម្បីដាក់ពាក្យបណ្ដឹងកំណត់ មុខសញ្ញាតាមចាប់ជនសង្ស័យមកផ្តន្ទាទោស នៅពេលក្រោយ៕ដោយ៖ ជីម ភារ៉ា