តំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិ កំពុងមានភាពទាក់ទាញ ក្នុងខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន ធម្មការ និងសាសនាខេត្ត អាជ្ញាធរដែនដី  បានអញ្ជើញចុះទៅពិនិត្យមើលតំបន់ទេសចរណ៍សំខាន់ៗ នៅរម្មណីយដ្ឋានអាងជើងគ្រុស ប្រាសាទបន្ទាយឆ្មារ  ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ និងចម្លាក់តោថ្មចំនួន០៤ ស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វ ទី១៣  ត្រូវបានប្រទះឃើញក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយមេបុណ្យនៃប្រាសាទ បន្ទាយឆ្មារ ដោយក្រុមការងារ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងពិនិត្យមើលការត្រៀមរៀបចំកម្មវិធីមាឃបូជា នៅបរិវេណប្រាសាទបន្ទាយឆ្មារ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងដំណើរអញ្ជើញចុះពិនិត្យមើលការរៀបចំតំបន់ទេសចរណ៍ខាងលើ និងទីតាំងសម្រាប់ថ្ងៃបុណ្យមាឃបូជាឆាប់ៗខាងមុខនេះ បានសម្តែងការសាទរជាមួយសមិទ្ធផលសម្រេចបាន ដែលជាការដឹកនាំរៀបចំ និងឧបត្ថម្ភថវិកាពីសំណាក់លោកជំទាវឧកញ៉ា ម៉ៅ មាល័យ កែ គឹមយ៉ាន ក្នុងតំបន់ភូមិសា
ស្ត្ររប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារទាំងហេដ្ឋារចនាសម្ព័ន្ធគមនាគមទាក់ទាញទេសចរណ៍ និងកែលម្អរៀបចំតំបន់ទេសចរណ៍សំខាន់ៗ ជាការរួមចំណែកដ៏សំខាន់ លើកកម្ពស់ការអភិវឌ្ឍ អភិរក្សសម្បត្តិវប្បធម៌បុរាណ និងដើម្បីទាក់ទាញទេសចរណ៍ បង្កើនប្រាក់ចំណូលដល់សហគមន៍ និងប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកដំណើរទេសចរណ៍ជាតិ អន្តរជាតិ សូមអញ្ជើញមកលេងកម្សាន្តតំបន់ទេសចរណ៍សំខាន់ៗ នៅរម្មណីយដ្ឋានអាងជើងគ្រុស ,ប្រាសាទបន្ទាយឆ្មារ , ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ និង ចម្លាក់តោថ្មចំនួន០៤ ស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វ ទី១៣  ត្រូវបានប្រទះឃើញក្នុងកំណាយកាលពីពេលថ្មីនេះ រួមនឹងកន្លែងកម្សាន្តផ្សេងទៀត ដោយសប្បាយរីករាយ ជាមួយការដំណើរមកកាន់ទីតាំងនេះលើផ្លូវដ៏ល្អផងដែរ។

លោក ម៉ៅ ស៊ី ជាអ្នកគ្រប់គ្រង និងអភិរក្សប្រាសាទបន្ទាយឆ្មារ បាន បញ្ជាក់ថា តំបន់ទេសចរណ៍ដែលកំពុងមានភាពទាក់ទាញទាំងអស់ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវធ្វើការដឹកនាំរៀបចំជួសជុលដោយយ៉ាងសកម្មពីសំណាក់ ក្រុមការងារ លោកជំទាវឧកញ៉ា ម៉ៅ មាល័យ កែ គឹមយ៉ាន និងការចូលរួមពីអាជ្ញាធរខេត្ត និងជំនាញក្រសួងផងដែរ។ នាពេលបច្ចប្បន្ននេះយើងបានកំពុងរៀបចំបណ្តើរ និងមានការមកលេងកម្សាន្តសប្បាយ លំហែរកាយលក្ខណៈគ្រួសារ មិត្តភ័ក្រ និងបោះតង់ទស្សនកិច្ចសិក្សាស្វែងយល់ ពីអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកកាន់តំបន់ទេសចរណ៍ទាំងអសនេះ យ៉ាងច្រើនកោះករ ពិសេសក្នុងថ្ងៃបុណ្យទានសំខាន់ៗ និងថ្ងៃសម្រាកចុងសប្តាហ៍ជាដើម ។

គួរបញ្ជាក់ផងដែរថា នាថ្ងៃទី០៦, ០៧, ០៨ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅបរិវេណប្រាសាទបន្ទាយឆ្មារ នឹងមានរៀបចំកម្មវិធីសាសនាដ៍សំខាន់មួយគឺ កម្មវិធីបុណ្យមាឃបូជា និងរាបបាត្រព្រះសង្ឃ ៥២០ អង្គ សូមអញ្ជើញជ្រះថ្លាអនុមោទនាចូលរួម ចាប់មាឃផលទាំងអស់គ្នា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner