ខេត្តព្រៃវែង ឆ្លងថ្មី២៥នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៥នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង២នាក់, ស្រុកមេសាង៨នាក់, ស្រុកស្វាយអន្ទរ៥ នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកព្រះស្ដេច២នាក់, ស្រុកពាមរក៍២នាក់, ស្រុកកំចាយមារ២នាក់ និងស្រុកពារាំង ម្នាក់ ។
ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៧៦៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន៥ពាន់១៨១នាក់ និងស្លាប់១១០នាក់។