មន្ត្រីកាំកុងត្រូលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យចំណីអាហារ នៅតាមស្តង់តាំងពិព័ណ៌ និងអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្ស នៅស្រុកកែវសីមា
មណ្ឌលគិរីះ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្ត និងលោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យចំណីអាហារនៅស្តង់តាំងពិរព័ណ៌ នៅក្រុងសែនមនោរម្យ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ជាពិសេស ចំណីអាហារ និងទំនិញហួលការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីដែលហាមឃាត់។
លោកបន្ថែមថា ការចុះត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញបានធ្វើតេស្តលើប្រហិត និងបន្លែរជាច្រើនមុខ ដែលអាជីវករដាក់តាំងលក់លើស្តង់តាំងពិរព័ណ៌ ដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់នោះទេ។ ក្រៅពីនោះ មន្ត្រីកាំកុងត្រូលបានត្រួតពិនិត្យទៅលើទំនិញវិចខ្ចប់ស្រាប់នៅទីតាំងម៉ាត ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ ជាលទ្ធផល ពុំមានទំនិញខូចគុណភាព និងហួសកាលបរិច្ចេទនោះឡើយ។ បន្ទាប់មក មន្រ្តីជំនាញ បានចុះត្រួតពិនិត្យតម្លៃប្រេងនៅតាមស្ថានីយ៍ ០២ទីតាំង នៅក្រុងសែនមនោរម្យ ដោយពិនិត្យឃើញថា ស្ថានីយ៍បានលក់រាយត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងនឹងលក់តម្លៃទាបជាងផងដែរ។
បន្ទាប់មកមន្រ្តីជំនាញ បានបន្តចុះអប់រំផ្សព្វផ្សាយ ស្តីអំពី ”សុវត្ថិភាពម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់” ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាចំនួន២ មានដូចជា វិទ្យាល័យហ៊ុនសែនកែវសីមា និងសាលាបឋមសិក្សាអូរអាម ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញមួយចំនួនក្នុងបរិវេណសាលា ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាលទ្ធផល ពុំមានសារធាតុគីមីហាមឃាត់នោះឡើយ។
នាឱកាសនោះ មន្រ្តីកាំកុងត្រូល បានណែនាំដល់អាជីករដែលដាក់តាំងលក់ចំណីអាហារតាមសាលា ត្រូវរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ត្រូវចេះសំអាតអនាម័យជាប្រចាំ និងត្រូវចេះមើលអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភោគ មានដូចជា៖ របៀបពិនិត្យលើស្លាកសញ្ញាថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេលប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល អនាម័យនៃការប៉ះកាន់ម្ហូបអាហារ ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម និងបានចែក ខិត្តប័ណ្ណអប់រំ ស្តីពី “សុវត្ថិភាពចំណីអាហារ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាផងដែរ៕ ដោយ៖ ពលៈ