សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយពីចូលរួមកិច្ចប្រជុំនៅទីក្រុង សេអ៊ូល និងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាពវិញហើយ នៅវេលាម៉ោង ១ និង ៥០នាទី រំលងអាធ្រាត ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីចូលរួមកិច្ចប្រជុំនៅទីក្រុងសេអ៊ូល នៅសាធារណ រដ្ឋកូរ៉េ និងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅប្រទេសចិន ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីទីក្រុងសេអ៊ូល ទីដែលសម្តេចចូលរួម កិច្ចប្រជុំកំពូល នៅម៉ោង១៣៖៥០នាទីម៉ោងនៅទីក្រុងសេអ៊ូល ហើយបានទៅដល់ទីក្រុងប៉េកាំង នៅ វេលាម៉ោង១៤៖៣០នាទី ហើយបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិន លី ខឺឈាង បន្ទាប់ មកជួបប្រធានាធិបតី ស៊ី ជីនពីង, ក្រោយបញ្ចប់ជំនួបពិភាក្សា សម្តេចតេជោ បានដឹកនាំគណៈប្រតិភូ ចាកចេញមករាជធានីភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារបង្ហាញនូវក្តីរីករាយ និងកក់ក្តៅក្នុងចិត្ត ដែលមេដឹកនាំ របស់ចិន បានអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលនៅទីក្រុងវូហាន មិនឲ្យឆ្លង នូវជំងឺរលាកសួត បង្កដោយវីរុសកូរ៉ណាឡើយ។ ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏នៅតែ បង្ហាញនូវអារម្មណ៍សោកស្តាយ ដែលមិនបានជួបជាមួយនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅទីក្រុងវូហាន ដោយផ្ទាល់ ប៉ុន្តែសម្តេចសង្ឃឹមថា នឹងបានជួបនៅពេលខាងមុខ។
សម្តេចតេជោក៏បានណែនាំដល់និស្សិតដែលកំពុងស្នាក់នៅប្រទេសចិន ថែរក្សាសុខភាពឲ្យបាន ល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការ ឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner