រយៈពេលជិត២សប្តាហ៍ ក្រុមការងារសម្តេចតេជោហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចុះប្រមូលទិញផ្លែមៀន “តាង៉ែន”ដល់ចម្ការ បានជិត០២ពាន់តោន

របាយការណ៍ថ្ងៃចុងបញ្ចប់នៃបេសកកម្មរបស់ក្រុមការងារសម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ដឹកនាំដោយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំមួយ ជាមួយនិងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំបណ្តាមន្ទីរសំខាន់ៗនិងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ដោយក្នុងនោះ ក៏មានវត្តមានរបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត នៅឯទីស្នាក់ការទីលានបាល់ទាត់នៃវាលបែកចាន ក្រុងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទនិងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុន សែន។ ដោយក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃពីលទ្ធផលការងាររួមនៅក្នុងបេសកកម្មនៃយុទ្ធនាការក្នុងការចុះប្រមូលទឹញផ្លែមៀន”តាង៉ែន” ដែលកំពុងផ្លែទុំ របស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តបាត់ដំបង ដែលកន្លងមកនេះ បានប្រឈមនិងការខ្វះទីផ្សារលក់ដូរទៅប្រទេសថៃ និងគ្មានឈ្មួញថៃចុះមកបញ្ជាទិញដោយសារតែប្រទេសថៃ កំពុងតែជួបវិបត្តិអត់ទីផ្សារក្នុងការនាំផ្លែមៀន”តាង៉ែន” ទៅកាន់ទីផ្សារនៅប្រទេសចិន បាន។និងក្រោយពីការចុះប្រមូលទិញអស់ពីចម្ការ របស់ ប្រជាកសិករផ្ទាល់ដោយមិនមាននៅសេសសល់ផ្លែមៀន”តាង៉ែន” ទុំនៅតាមចម្ការ ទៀតនោះទេ។

    របាយការណ៍ក្នុងកិច្ចប្រជុំនេះ បានបញ្ជាក់យ៉ាងច្បាស់ឲ្យដឹងថា៖ចាប់ពីថ្ងៃដំបូង នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២១នៃការបើកយុទ្ធនាការក្នុងការចុះប្រមូលទិញនេះ មកទល់រសៀល ថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១ ដែលជាថ្ងៃបញ្ចប់នូវយុទ្ធនាករខាងលើនេះ ក្នុងនោះក្រុមការងាររបស៎សម្តេចទាំងទ្វេ បានចុះប្រមូលទិញផ្លែមៀនតាង៉ែននៅតាមបណ្តាស្រុកគោលដៅទាំង៦ និងបណ្តាស្រុកនានា នៅក្នុងខេត្តក្នុងនោះការប្រមូលទិញសរុបចំនួន១.៧៧៨តោនដោយក្នុងនោះ បានចុះទិញដល់ចម្ការ សរុបចំនួន ១.០០០តោន។ ស្រុកគោលដៅ ដែលចុះទៅទិញរួមមាន៖ ស្រុករតនមណ្ឌល, ស្រុករុក្ខគីរី,។ស្រុកភ្នំព្រឹក, ស្រុកសំពៅលូន, ស្រុកកំរៀង, ស្រុកសំឡូតនិងស្រុកបាណន់ រួមនិងបណ្តាស្រុកនានាមួយចំនួនផងដែរ។

       ដោយឡែកនៅព្រឹកថ្ងៃដដែលនេះរដ្ឋបាលខេត្តបាត់ដំបង ក៏បានទទួល នូវ ផ្លែមៀន”តាង៉ែន” ពីក្រុមការងាររបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឺទ្ធបណ្ឌិតផ្ទាល់ និងជាតំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដោយបាននាំយកនូវផ្លែមៀនតាង៉ែនខាងលើ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេមកប្រគល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីធ្វើការបែងចែកទៅកាន់បណ្តាស្ថាប័ន មន្ទីរ អង្គភាពនានា ដែលចំណុះរដ្ឋបាលខេត្តនិងនៅជុំវិញខេត្ត ឲ្យមកទទួលយកនូវផ្លែមៀន”តាង៉ែន”ទាំងនេះភ្លាមៗ នៅក្នុងឱកាសនេះផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner