ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ត្រូវនគរបាលចាប់បញ្ចូនទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០នេះ បានបញ្ចូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយពីបង្ក្រាបបាននៅចំណុចសួនច្បារមុខវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់កាបូបស្ពាយ ។

ក្នុងនោះសមត្ថកិច្ចបានចាប់យកទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន ០២ គ្រឿងម៉ាក SAMSUNG GALAXY J4 PLUS ពណ៌ ទឹកមាស គ្មានស៊ីមកាត និង ម៉ាក IPhone6 ពណ៌ ទឹកមាស គ្មានស៊ីមកាត និងម៉ូតូចំនួន ០២ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំងនោះរួមមាន ៖

ទី១ ៖ ឈ្មោះ មួង ម៉ុច ហៅ ធារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករផែស្ងួតតេងឡាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ទី២ ៖ ឈ្មោះ ស៊ីស៊ី ដារ៉ូ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករាំ DJ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

និងទី៣ ៖ ឈ្មោះ  រុន ភារី ហៅ ភ្លោះ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជៀម សុធា ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៣០៤ ផ្លូវលេខ ២០ MC ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អាជីវករ ។ ក្នុងនោះមានសម្ភារៈបាត់បង់ ក្រវិលមួយគូតម្លៃ១៣០ដុល្លារអាមេរិក ខ្សែកផ្លាកទីន មួយខ្សែ តម្លៃ ៣៩០ ដុល្លារអាមេរិក ទូរសព្ទ័ដៃចំនួន ០៣ គ្រឿង ម៉ាក SAMSUNG ចំនួន ០១ គ្រឿង ,ម៉ាក LG ចំនួន ០១គ្រឿង និងម៉ាក IPHONE ចំនួន ០១ គ្រឿង ប្រាក់រៀលចំនួន ១ ៧៥០ ០០០រៀល  អត្តសញ្ញាណបណ្ណ័មួយសន្លឹក។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner