R Madrid ប្តូររ៉ាដា មកតារាវ័យក្មេងបារាំង ក្រោយបរាជ័យទិញ Kylian Mbappe

ក្លឹបស្តេចសរ Real Madrid បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​​ទិញ​បាន​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Eduardo Camavinga ពី​ក្លឹប Rennes ហើយ បន្ទាប់ពីបរាជ័យទិញ Kylian Mbappe ពី PSG ។

ក្លឹប Rennes  បាន​យល់​ព្រមសំណើ៣១​លាន​អឺរ៉ូ ពីក្លឹប Real Madrid ​លើ​តម្លៃ​ខ្លួនខ្សែបំរើខាងលើ ។ សម្រាប់​ការ​តេស្ដ​សុខភាព​ក៏​បាន​ធ្វើ​រួចរាល់ ដូច្នេះ Camavinga នឹង​ផ្លាស់ទៅ​ទីក្រុង Madrid នាពេលឆាប់ៗខាងមុខនេះ  ។

គួរបញ្ជាក់ថា កីឡាករ Eduardo Camavinga ​វ័យ​១៨​​ឆ្នាំ មានក្លឹបជាច្រើនចាប់អារម្មណ៍ ដូចជា ​ P S G , Man Utd ជាដើម ។ ការនាំយក​ខ្សែ​បម្រើ​សញ្ជាតិ​បារាំងរូបនេះ ដោយសារ Real Madrid បរាជ័យ​ទិញ​យក Kylian Mbappe ក្រោយ PSG ដាក់តម្លៃ​ខ្លួន​​ប្រមាណ​២០០​លាន​អឺរ៉ូ​ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner