ចិនកាត់បន្ថយរយៈពេលលេងហ្គេមអនឡាញលើកុមារ ដែលមានអាយុក្រោម ១៨ឆ្នាំ មកនៅត្រឹម ១ម៉ោងប៉ុណ្ណោះនៅថ្ងៃសុក្រ ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ហើយលេងបានតែនៅចន្លោះម៉ោង ៨-៩យប់
អត្ថបទដោយ៖
AMS OneMinute
ក្រុមហ៊ុនហ្គេមតាមអុីនធឺណេតនឹងចាប់ផ្ដើមតាមដាន និងត្រួតពិនិត្យលើរយៈពេលនៃការលេងហ្គេមរបស់កុមារទៅតាមគោលការណ៍ដែលកំណត់។ ចំណាត់ការនេះធ្វើឡើងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការលេងហេ្គមហួសប្រមាណលើយុវជន និងកុមារ។
១ខែមុនរឹតត្បិតនេះ អត្ថបទមួយបានអះអាងថា ក្មេងជំទង់ជាច្រើនញៀននឹងហ្គេមអនឡាញ ហើយវាជះឥទ្ធិពលអវិជ្ជមានដល់ពួកគេ។ អត្ថបទនេះក៏បានបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្គេមអនឡាញធំៗមួយចំនួនរបស់ប្រទេសចិន។

ប្រភព៖ BBC