ចរន្តអន្តោប្រវេសន៍កើតពីអស្ថិរភាពនយោបាយ ក្រោមការគ្រប់គ្រងជាងពីរទសវត្សរ៍របស់ប្រធានាធិបតី Vladimir Putin ធ្វើឱ្យឥស្សរជនប្រឆាំងសកម្មជនសិទ្ធិមនុស្ស និងសូម្បីតែអ្នកសារព័ត៌មានឯករាជ្យមានតែជម្រើសពីរប៉ុណ្ណោះ គឺការរត់គេចខ្លួន ឬការជាប់ពន្ធនាគារ

អត្ថបទដោយ៖
AMS OneMinute

លោក Dmitry Gudkov អ្នកនយោបាយប្រឆាំងដ៏ល្បីឈ្មោះម្នាក់ដែលរត់ចេញពីរុស្សីកាលពីខែមិថុនា លើកឡើងថា “យុទ្ធសាស្រ្តទីមួយ [របស់រដ្ឋាភិបាលរុស្ស៊ី] គឺបង្ខំពួកគេ [អ្នកប្រឆាំង] ឱ្យចេញហើយបើធ្វើមិនបានទេគឺចាប់ដាក់គុក”។

ថ្ងៃទី៧ សីហា លោកស្រី Lyubov Sobol សម្ព័ន្ធមិត្តលេចធ្លោជាងគេរបស់មេដឹកនាំបក្សប្រឆាំងខ្លឹមលោក Alexei Navalny បានភៀសខ្លួនចេញទៅតួកគីក្រោយតុលាការរុស្ស៊ីដាក់បំរាមលើការធ្វើដំណើរ និងមិនឱ្យលោកស្រីចេញពីក្រុងម៉ូស្គូ។

នៅខែមិថុនា តុលាការក្រុងម៉ូស្គូបានដកអាជ្ញាប័ណ្ណ “មូលនិធិដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ” របស់លោក Navalny ដោយចោទថាជាអង្គការជ្រុលនិយម ហើយបិទគេហទំព័រចំនួន ៥០ ដែលគ្រប់គ្រងដោយក្រុមរបស់លោក Navalny និងបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងសម្ព័ន្ធមិត្តកំពូលសំខាន់ៗរបស់លោក Navalny។

លោក Ivan Zhdanov នាយកប្រតិបត្តិនៃក្រុមរបស់លោក Navalny បានចេញពីរុស្ស៊ីកាលពីខែមករា ហើយសំរេចចិត្តថាមិនត្រលប់ចូលស្រុកវិញទេ ក្រោយអាជ្ញាធររុស្ស៊ីចោទថាបានកៀរគរអនីតិជនដើម្បីធ្វើការតវ៉ា។ កាលពីខែមីនា ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនឪពុករបស់លោក Zhdanov ជាមន្រ្តីមូលដ្ឋានចូលនិវត្តន៍ ដោយសង្ស័យពីបទរំលោភបំពានការិយាល័យ។

ប្រភព៖ New York Times

ads banner