កម្លាំងការិយាល័យបទល្មេីសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បង្រ្កាបជនសង្ស័យចំនួន ២នាក់ ក្នុងករណីរក្សាទុកជួញដូរនូវសារធាតុញៀនដោយខុសច្បាប់

ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោងប្រមាណ ១៥.០០នាទីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចំនួន ០៩នាក់ រថយន្ដចំនួន ០២គ្រឿង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបានទទួលបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។

ក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្ថកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដពោធិ៍សាត់ បានចុះបង្ក្រាប ករណីរក្សារទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន ០១ករណីស្ថិតនៅត្រង់ចំណុចភូមិពោធិ៍តាកួយ ឃុំលលកស ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ក្នុងករណីបង្រ្កាប់គ្រឿងញៀនខាងលើនេះកម្លាំងកងរាជអាវុធហត្ថយើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់
១.ឈ្មោះ ផែង សុផាន.ភេទ ប្រុស អាយុ ២១ ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិ ពោធិ៍តាកួយ ឃុំ លលកស ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ ។
២.ឈ្មោះ ណាន់ ដូរ ភេទ ប្រុស អាយុ ២៥ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិពោធិ៍តាកួយ ឃុំ លលកស ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងដកហូតវត្ថតាងរួមមាន ម្សៅក្រាមព៍ណសថ្លា(សង្ស័យម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ និង ០១កញ្ចប់តូច.ទម្ងន់ ៥២.១៨ក្រាម
(ថ្លឹងទាំងថង់វេចខ្ចប់) កូនជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿងម៉ាក zusaki nek ពណ៌សពាក់ស្លាកលេខ ព្រៃវែង 1N 66 05 .ទូរស័្ទដៃចំនួន ០៣គ្រឿង ម៉ាក iPhone 6 ចំនួន ០១គ្រឿង ម៉ាក Samsung ចំនួន ០១គ្រឿង និង អ៊ិនចុចពិលចំនួន ០១គ្រឿង ។

  • ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចយើង បានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ19 (លទ្ឋផលអវិជ្ជមាន) ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំង ការិយាល័យជំនាញកសាងនីតិវិធីបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១នេះ ៕
សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner