ជប៉ុនរកឃើញអ្នកឆ្លងកូរ៉ូណាថ្មី១០នាក់ លើនាវាយក្ស១គ្រឿង ដែលសរុបកើនដល់៣០នាក់ហើយ
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ ក្រសួងសុខាភិបាលជប៉ុន នាថ្ងៃពុធទី៥ មករា ២០២០ បានឲ្យដឹងថា អ្នកដំណើរយ៉ាងតិច ១០នាក់នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្សមួយគ្រឿង បានឆ្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី។

អាជ្ញាធរជប៉ុនបានឃាត់ទុកកប៉ាល់ទេសចរណ៍ខាងលើឈ្មោះ Diamond Princess ដែលដឹកមនុស្សចំនួន ៣,៧១១នាក់ ហើយបានធ្វើតេស្តរកវត្តមានវីរុសកូរ៉ូណាក្នុងខ្លួនអ្នកដែលជិះលើនោះ បន្ទាប់ពីអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ Diamond Princess ត្រូវ បានធ្វើរោគវិនិច្ឆ័យឃើញមានវីរុសនេះនៅឯទីក្រុងហុងកុង។

បើតាមរដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក កាតុ កាត់ស៊ូណូប៊ុ (Kato Katsunobu) អ្នកដំណើរទាំង ១០នាក់ ដែលត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គិតទាំងរកឃើញថ្មីៗនេះទៀត បច្ចុប្បន្នចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅជប៉ុនមាន ៣០ករណីហើយ៕



