ថៃនាំពលរដ្ឋខ្លួន១៣៨នាក់ ចេញពីអ៊ូហាន ប្រទេសចិន ដោយសុវត្ថិភាព

ថៃ៖ យន្តហោះមួយគ្រឿងដែលត្រូវបានបញ្ជូនទៅយកប្រជាពលរដ្ឋថៃ នៅទីក្រុងអ៊ូហាន ប្រទេសចិន ជាទីផ្ទុះជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មីនោះ បានមកដល់ចំណតអាកាសយានដ្ឋាន U-tapoa ស្ថិតក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ហើយ កាលពីថ្ងៃទី៤ កុម្ភៈ ២០២០ ម្សិលមិញ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។

ជើងហោះហើរ FD571 របស់ក្រុមហ៊ុន Thai AirAsia ផ្ទុកអ្នកដំណើរជាជនជាតិថៃ១៣៨នាក់បានចុះចតនៅចំណតអាកាសយាដ្ឋានយោធាថៃ នៅក្នុងស្រុក Ban Chang  ខេត្តរ៉ាក់យ៉ង នៅវេលាម៉ោង៨៖៤០នាទីយប់។ ជនជាតិថៃទាំង១៣៨នាក់ ដែលនាំយកមកពីទីក្រុងអ៊ូហាន ខេត្ត ហ៊ូប៉ី ប្រទេសចិនេះត្រូវបានបញ្ជូនឲ្យស្នាក់នៅកន្លែងដោយឡែកមួយ ក្នុងស្រុក Sattahip ខេត្ត ឈុនប៊ូរី រយៈពេល១៤ថ្ងៃ ដើម្បីតាមដានពីវីរុសកូរ៉ូណាថ្មី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner