ប្រទេស ចិន នៅតែ ឈរ ក្នុង លំដាប់ លេខ ១ ក្នុង ការផ្តល់ ប្រាក់កម្ចី និង ជំនួយ ក្នុង ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅ កម្ពុជា
ភ្នំពេញ ៖ ឆ្លើយតប ទៅនឹង សំនួរ របស់ ប្រជាពលរដ្ឋ នៅក្នុង កម្មវិធី MPWT LIVE SHOW នា ថ្ងៃទី ៣០ សីហា ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៏ថា៖កម្ពុជា មិន រើសអើង ប្រភព ថវិកា ដែល ផ្តល់ឱ្យ ក្នុងការ អភិវឌ្ឍ វិស័យ សាធារណការ នោះទេ ។
ប្រទេស ចិន គឺជា ប្រទេស លំដាប់ ទី ១ ដែល បានផ្តល់ ប្រាក់
កម្ចី ជិត ៣ ពាន់ លាន ដុល្លារអាមេ
រិក សម្រាប់ គាំទ្រ ដល់ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដល់ កម្ពុជា ។ កម្ចី និង ជំនួយ ទាំងនេះ កម្ពុជា មិនអាច ខ្វះ បាន និង មិនអាច ពន្យារពេល ទទួល បាន នោះទេ ព្រោះ កម្ពុជា ត្រូវការ ការអភិវឌ្ឍ ។
បើទោះជា ទំហំ នៃ ការទទួល កម្ចី និង ជំនួយ ពី ចិន មាន ទំហំ ធំ យ៉ាង
ណាក្តី ក៏ កម្ពុជា មិន រើសអើង ប្រភព ថវិកា ដែល ប្រទេស និង ដៃគូ អភិវឌ្ឍន៍ ចង់ ផ្តល់ ឱ្យ កម្ពុជា នោះទេ ដើម្បី ធ្វើយ៉ាងណា ចូលរួម អភិវឌ្ឍ និង កសាង ប្រទេស ឱ្យ រីកចម្រើន ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា ៖ « បើ មិត្ត ណា ចង់ ជួយដល់កម្ពុជាកម្ពុជាទទួល មិនដែល បដិសេធថា មិន ត្រូវការ ថវិកា របស់ ប្រទេស នេះ ឬរបស់ ប្រទេស នោះឡើយ ។ សុំ ជម្រាប ឱ្យ ច្បាស់ ដោយសារ មានការ លើកឡើង ចោទថា ហេតុដូចម្តេច បាន កម្ពុជា ពឹងពាក់ លើ ចិន ច្រើន ម្ល៉េះ ?» ។
ជាមួយ នឹង ការបកស្រាយ បែបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បាន លើកឡើងទៀតថា ចំពោះ ប្រាក់
កម្ចី និង ជំនួយ ដែល បាន ផ្តល់ ឱ្យ កម្ពុជា ទាន់ពេលវេលា ដើម្បី មក កសាង ផ្លូវ ស្ពាន នោះ កម្ពុជា នឹង ទទួល ដោយ មិន រង់ចាំ នោះទេ ខណៈ កម្ចី និង ជំនួយ ពី ប្រទេស ខ្លះ ត្រូវការ ការសិក្សា ច្រើន ឆ្នាំ ដែល កម្ពុជា មិន អាច រង់ចាំ បាន នោះឡើយ ។ « បើ កម្ពុជារង់ចាំ ៥ ឆ្នាំ ទើបបាន ប្រាក់កម្ចី មក កសាង ផ្លូវ ឬ ស្ពាន កម្ពុជាខាតបង់ ច្រើន
ណាស់ ។ ខាតបង់ ពី ចំណូល ពី ការកសាង ផ្លូវ និង ស្ពាន ដែល ធ្វើឱ្យ សេដ្ឋកិច្ច មាន ការរីកចម្រើន លឿន ។ ដូច្នេះ កម្ពុជាមិនដែល បដិសេ
ធ ប្រាក់កម្ចី មកពី ប្រភព ណានោះទេ » ។
ក្រៅពី ប្រទេស ចិន ដែល ឈរលើ លំដាប់ លេខ ១ ប្រទេស ជប៉ុន គឺ ឈរ ក្នុង លំដាប់ លេខ ២ ក្នុង ការផ្តល់ កម្ចី និង ជំនួយ ដល់ កម្ពុជា ហើយ ប្រទេស កូរ៉េខាងត្បូង គឺ ឈរ ក្នុង លំដាប់ លេខ ៣ ។ ក្រៅពីនោះ ក៏ មាន ដៃគូ អភិវឌ្ឍន៍ ចំនួន ២ គឺ ធនាគារពិភពលោក និង ធនាគា អភិវឌ្ឍន៍អាស៊ី ក៏បាន ចូលរួម ជួយ កម្ពុជា ក្នុង ការកសាង ហេដ្ឋារចនា
សម្ព័ន្ធ ផ្លូវថ្នល់ ផងដែរ៕
