គិតត្រឹមដំណាច់ខែសីហា ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួនជាង ៩,២លាននាក់

អត្ថបទដោយ៖
AMS OneMinute

គិតត្រឹមដំណាច់ខែសីហា ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួនជាង ៩,២លាននាក់ គឺស្មើនឹង ជាង៩២% នៃប្រជាពលរដ្ឋ ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូន
កុមារ និងយុវវ័យដែលមកដល់ពេលនេះចាក់បានជាង ៧៩% នៃចំនួន ១ ៩៦៦ ៩៣១នាក់ដែលត្រូវចាក់ ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ ឬដូសជំរុញនោះទេ។

បើនិយាយពីតួលេខសរុប យើងចាក់បានលើស ១០លាននាក់ដែលប្រមាណជាង ៦៥% នៃប្រជាជនសរុប ១៦លាននាក់។

ដោយសារនយោបាយវ៉ាក់សាំង កម្ពុជាគឺជាប្រទេសឈានមុខគេមួយក្នុងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។ នេះគឺជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។

ads banner