លោក ចូ បៃដិន ប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មនៅទូទាំងពិភពលោក ជាពិសេសការកម្ចាត់ក្រុម ISIS-K (Video Inside)

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សន្យាបន្តការប្រយុទ្ធប្រឆាំងភេរវកម្មនៅទូទាំងពិភពលោក ហើយថា សហរដ្ឋអាមេរិកនឹងតាមប្រមាញ់ក្រុមភេរវករនៅគ្រប់ទីកន្លែង ជាពិសេសគឺក្រុម​រដ្ឋអ៊ីស្លាម ISIS-K ​។

បន្ថែមលើនេះ លោក ចូ បៃដិន បានគូសបញ្ជាក់ថា ចំពោះក្រុម​រដ្ឋអ៊ីស្លាមISIS-K យើងនៅមិនទាន់បញ្ចប់ជាមួយអ្នកទេ ហើយលោកបានប្តេជ្ញាថា នឹងសងសឹក ក្រោយក្រុមសកម្មប្រយុទ្ធនេះបានវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្លាប់ទាហានអាមេរិកចំនួន១៣នាក់។

ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា ការគំរាមកំហែងភេរវកម្មបានរីករាលដាលពីអាហ្វហ្គានីស្ថានទៅទូទាំងពិភពលោក ដោយលោកបន្ថែមថា ការគំរាមកំហែងពីអំពើភេរវកម្មនៅតែបន្តប៉ុន្តែវាត្រូវបានផ្លាស់ប្តូរ… យុទ្ធសាស្ត្ររបស់យើងក៏ត្រូវផ្លាស់ប្តូរដែរ៕ ប្រភព៖ CNN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner